I.ចំណាប់ផ្ដើមនៃការចញ្ចឹម
ដើម្បីប្រកបមុខរបរចិញ្ចឹមចង្រិតនេះបាន អ្នកចិញ្ចឹមត្រូវប្រើដើមទុនច្រើនគួរសម ព្រោះត្រូវធ្វើអាង
ដោយរៀបឥដ្ឋស៊ីម៉ង់ដ៍ ម្យ៉ាងវិញទៀតត្រូវធ្វើរោងគ្របពីលើអាង ដើម្បីការពារកំដៅ
ភ្លៀង និងត្រូវមានប្រាក់មួយចំនួនសម្រាប់ទិញសម្ភារៈផ្សេងៗទៀត ។
ខាងក្រោមនេះគឺជារបៀបនិងវិធីនៃការចាប់ផ្ដើមចិញ្ចឹមចង្រិត
II.ការធ្វើអាងចិញ្ចឹមចង្រិត
គួរធ្វើអាងទទឹងពី២ទៅ៣ម៉ែត្រ និងបណ្ដោយពី ៤ទៅ៥ម៉ែត្រ ហើយជម្រៅពី
៧០ ទៅ ១០០ សង្ទីម៉ែត្រទៅតាមស្ថានភាពជាក់ស្ដែងនៃទីតាំងនីមួយៗហើយត្រូវរៀបឥដ្ឋរួចបូកស៊ីម៉ងដ៍
បើមិន បានបូកស៊ីម៉ងដ៍ក៏មិនអីដែរតែត្រូវភ្ជិតឬបៀកឱ្យស្មើកុំឱ្យមានសល់ប្រហោង សូម្បីតូចមួយក៏ដោយ
ក៏មិនត្រូវឱ្យមានដែរការពារកុំអោយកូនចង្រិតវាចេញ សំរាប់មាត់អាងត្រូវបិទការ៉ូឬក៏បិទផ្លាស្ទិច រលោងក៏បាន។
អាងធ្វើតិចឬច្រើន
អាស្រ័យទៅ លើបំណងនិងធនធានដែលយើងមាន ដើម្បីធ្វើជា របរបានត្រូវមានអាងយ៉ាងតិចក៏ពីរដែរ៕
III. ការធ្វើរោងចញ្ចឹមចង្រិត
ការធ្វើរោងសំរាប់គ្របអាងត្រូវអោយមានកំពស់ពីដី
៣ ទៅ ៤ ម៉ែត្រដើម្បីឱ្យមានខ្យល់ចេញចូលបានល្អមួយទៀតនោះ គឺដើម្បីកាត់បន្ថយកំដៅកុំឱ្យក្ដៅខ្លាំងពេក នៅក្នុងរដូវប្រាំង
រីឯ ដំបូលយើងអាចប្រកស្លឹកត្នោតស្បូវឬក៏សង្ក័សីក៏បាន ទៅតាមលទ្ធភាពជាក់ ស្ដែងដែលអាចធ្វើទៅ បាន៕
IV. ការរៀបចំក្នុងអាង
មុនពេលដែលយើងដាក់ពងចង្រិតចូលទៅក្នុងអាង
ត្រូវធ្វើអាងអោយហើយមុនរយៈ ពេលពី ប្រាំថ្ងៃទៅមួយសប្ដាហ៍ ដើម្បីហាលអាងអោយស្ងួតកុំអោយធុមក្លិនស៊ីម៉ង់ត៍
ការពារកុំអោយមាន បញ្ហាផ្សេងៗដល់កូនចង្រិតនៅពេលដែលវាញាស់ បន្ទាប់មកទៀត ត្រូវបោសសំអាតអាងអោយ ស្អាត
ហើយរៀបចំផ្លានឬប្រអប់ក្រដាសដាក់ពងមាន់ឱ្យបានច្រើនសម្រាប់រៀបចំជុំវិញអាងធ្វើជាកន្លែងឱ្យវារស់នៅ
ជាពិសេសគឺសម្រាប់កូនចង្រិតនៅពេល ដែលវាញ៉ាស់។ប៉ុន្តែបើយើងគ្មានលទ្ធភាពទិញប្រអប់ក្រដាស់ពងមាន់ទេអាចប្រើ
ត្រឹមស្លឹក កណ្ដបស្លឹកត្នោតក៏បានដែរ ដោយដាក់ស្លឹកនោះតម្រៀបវាបញ្ឈរជាប់ៗគ្នាឱ្យចុងស្លឹកធ្លាក់ដល់
ក្រោម (កុំប្រើស្បូវកណ្ដប) យើងអាចប្រើប្រអប់ឬកេះក្រដាស់ កាត់ជាបន្ទះផ្ទាំងធំល្មមដាក់តម្រៀបគ្នាក៏អាចប្រើការបានដែរ
ក្រៅពីនេះយើងក៏អាច ប្រើមែកឈើនិងសំបកដួង ក៏បាន។
V.ការជ្រើសរើសពូជចង្រិត
នៅប្រទេសកម្ពុជាសព្វថ្ងៃពូជចង្រិតដែលគេនិយមចិញ្ចឹម
មានដូចជាៈ ពូជចង្រិតខ្មៅ ចង្រិតស ចង្រិតក្រហមនិងពូជចង្រិតដូង។
ពីព្រោះ ការទិញពូជមកភ្ញាស់វាមានតម្លៃថោក
និងប្រើរយៈពេលខ្លីឆាប់ទទួលបានផល បើប្រៀប ធៀបជាមួយពូជដែលនាំចូលពីបរទេស។
VI.ការថែទាំ និងរយៈពេលទទួលផល
ការថែទាំ
នៅពេលដែលចង្រិតចាប់ផ្ដើមញាស់បានរយៈពេលពីរថ្ងៃដាក់អេប៉ុងថ្មីផ្សើមដោយបាញ់ទឹកផ្សើមបន្ដិច សម្រាប់ឱ្យវាបឺតយកសំណើមដែលវាត្រូវការ
។ បន្ទាប់មក ទៀតដាក់ចំណី កូនមាន់អោយស៊ីដោយកិនចំណីនោះអោយម៉ត់រឺក៏អាចលាយជា មួយកន្ទក់ម៉ត់ក៏បាន ហើយ កំរិត នៃការលាយចំណីគឺចំណីមួយគីឡូក្រាម លាយជាមួយនឹងកន្ទក់ ២ ឬ ៣ គីឡូក្រាមក៏បាន។
រយៈពេលទទួលផល នៅពេលដែលចង្រិតមានអាយុបាន៤0-៤៥ថ្ងៃ យើងអាចចាប់លក់ លើទីផ្សារបាន
VII. វិធីនៃការយកពង
ដើម្បីធានាគុណភាពនៃការយកពង ដែលយើងទុកធ្វើពូជបន្តបានល្អ
ដូច្នេះនៅពេល ដែលចង្រិតមានអាយុ ៣០-៤០ថ្ងៃ យើងត្រូវបំប៉នចំណីអោយវាស៊ីគ្រប់គ្រាន់ ដើម្បីអោយ
ពងរបស់វាល្អ មានថាមពលក្នុងការញាស់៕
នៅពេលដែលចង្រិតមានអាយុបាន ៣៥ថ្ងៃ វាចាប់ផ្ដើមយំ
ដូច្នេះទុកអោយវាយំ រយៈពេលប្រាំថ្ងៃ ទើបចាប់ផ្ដើមរៀបចំចានដាក់យកពង។
របៀបនៃការដាក់ពងៈ ជាដំបូងត្រូវយកផេះអង្កាមលាយជាមួយទឹកអោយសើម
ប្រហែល២០-៣០ភាគរយ បន្ទាប់មកច្របល់វាអោយសព្វរួចយកផេះនោះដាក់នៅក្នុងចាន ចំនួន ផេះប្រហែល ៧០-៨០
ភាគរយ នៃចាននោះហើយយើងយកចានដែលដាក់ផេះរួច នោះ ទៅដាក់ក្នុងអាងសំរាប់ អោយវាពង ដាក់ចានក្នុងរយៈពេលពី២-៣ថ្ងៃទៅតាមតំរូវការ
របស់ យើង រួចហើយដកចានចេញ ច្រកថង់បា្លស្ទិក ចងមាត់អោយជិតយកពងនោះដាក់ក្នុង អាងថ្មី រយៈពេល ៨-១០ថ្ងៃក្រោយ ពង ចង្រិតនិងញាស់។ នៅពេលចង្រិតញាស់បានអាយុពីថ្ងៃ យើងចាប់ផ្ដើមអោយចំណីវាស៊ី (ចំណីកូន មាន់បុក អោយម៉ត់
លាយជាមួយកន្ទក់ម៉ត់)
ការលាយចំណី ចំណីកូនមាន់១Kg លាយជាមួយកន្ទក់ម៉ត់ ២-៤Kg រួចហើយច្របល់ ចំណីនោះអោយសព្វចូលគ្នា បន្ទាប់មកយកចំណីដែលលាយរួចនោះទៅដាក់ក្នុងអាង
ដើម្បីអោយ ចង្រិតវាស៊ី (ដាក់នៅក្នុងអាង៧-៨ កន្លែង មួយក្ដាប់ៗ)។
ខ្ញុំចង់រៀនពីវិធីចិញ្ចឹមចង្រិតនេះ តើខ្ញុំត្រូវធ្វើដូចម្តេច ?
ReplyDeleteលេខទូរស័ព្ទរបស់ខ្ញុំ 012 625 520
អ្នកអាចរៀនបាន ដោយតាមរយៈ ទៅសិក្សានៅកន្លែងរបស់ខ្ញុំផ្ទាល់
DeleteTel: 088 396 9996 / 070 91 91 66
ចញ្ចឹមហើយពិបាក់ក្នុងការលក់
ReplyDelete