វិធីចិញ្ចឹមចង្រិត


I.​​ចំណាប់ផ្ដើមនៃការចញ្ចឹម
        ដើម្បី​ប្រកប​មុខរបរចិញ្ចឹមចង្រិត​នេះបាន  អ្នក​ចិញ្ចឹម​ត្រូវប្រើដើមទុន​ច្រើន​គួរសម ព្រោះ​ត្រូវធ្វើ​អាង ដោយរៀបឥដ្ឋ​ស៊ីម៉ង់​ដ៍ ម្យ៉ាងវិញទៀត​​ត្រូវធ្វើ​រោង​គ្របពីលើ​អាង ដើម្បី​ការពារ​កំដៅ ភ្លៀង ​និង​ត្រូវមាន​ប្រាក់​មួយចំនួនសម្រាប់​ទិញសម្ភារៈ​ផ្សេងៗទៀត ។
         ខាងក្រោម​នេះ​​គឺជា​របៀប​និង​វិធី​នៃ​ការចាប់ផ្ដើមចិញ្ចឹមចង្រិត

II.ការធ្វើអាងចិញ្ចឹមចង្រិត
          គួរធ្វើអាងទទឹងពី២ទៅ៣ម៉ែត្រ និងបណ្ដោយពី ៤ទៅ៥ម៉ែត្រ ហើយជម្រៅពី ៧០​ ទៅ ១០០ សង្ទីម៉ែត្រទៅតាមស្ថានភាពជាក់ស្ដែងនៃទីតាំងនីមួយៗហើយ​ត្រូវ​រៀប​ឥដ្ឋ​រួច​បូក​ស៊ីម៉ង​ដ៍ បើ​មិន បាន​បូក​ស៊ីម៉ង​ដ៍​ក៏​មិន​អី​ដែរតែ​ត្រូវ​ភ្ជិត​ឬ​បៀក​ឱ្យ​ស្មើកុំឱ្យ​មាន​សល់​ប្រហោង​ សូម្បី​តូច​មួយ​ក៏ដោយ ក៏​មិនត្រូវ​ឱ្យមាន​ដែរការពារកុំអោយកូនចង្រិតវាចេញ ​សំរាប់មាត់អាងត្រូវបិទការ៉ូឬក៏បិទផ្លាស្ទិច រលោងក៏បាន។ អាងធ្វើតិច​ឬ​ច្រើន​ អាស្រ័យទៅ លើ​បំណង​និង​ធនធាន​ដែលយើងមាន​ ដើម្បី​ធ្វើជា រ​បរបាន​ត្រូវមានអាងយ៉ាងតិចក៏ពីរដែរ៕

III. ការធ្វើរោងចញ្ចឹមចង្រិត
          ការធ្វើរោងសំរាប់គ្របអាងត្រូវអោយមាន​កំពស់​ពី​ដី  ៣​ ទៅ ៤​ ម៉ែត្រដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​បានល្អ​មួយទៀត​នោះ​ គឺ​ដើម្បី​កាត់បន្ថយ​កំដៅកុំឱ្យ​ក្ដៅ​ខ្លាំងពេក នៅ​ក្នុង​រដូវប្រាំង​ រីឯ ដំបូលយើងអាចប្រកស្លឹកត្នោតស្បូវឬក៏សង្ក័សីក៏បាន​ ទៅតាមលទ្ធភាពជាក់ ស្ដែងដែលអាចធ្វើទៅ បាន៕

IV. ការរៀបចំក្នុងអាង
​ ​         មុនពេលដែលយើងដាក់ពងចង្រិតចូលទៅក្នុងអាង ត្រូវធ្វើអាងអោយហើយមុនរយៈ ពេលពី ប្រាំថ្ងៃទៅមួយសប្ដាហ៍​ ដើម្បីហាលអាងអោយស្ងួតកុំអោយធុមក្លិនស៊ីម៉ង់ត៍ ការពារកុំអោយមាន បញ្ហាផ្សេងៗដល់កូនចង្រិតនៅពេលដែលវាញាស់ បន្ទាប់មកទៀត ត្រូវបោសសំអាតអាងអោយ ស្អាត ហើយរៀបចំផ្លានឬប្រអប់ក្រដាស​ដាក់​ពងមាន់​ឱ្យបាន​ច្រើន​សម្រាប់រៀបចំជុំវិញអាង​ធ្វើជា​កន្លែង​ឱ្យ​វា​រស់នៅ ជាពិសេស​គឺ​សម្រាប់​កូន​ចង្រិតនៅពេល ដែលវាញ៉ាស់​។ប៉ុន្តែបើ​យើង​គ្មាន​លទ្ធភាពទិញប្រអប់ក្រដាស់ពងមាន់ទេ​អាច​ប្រើ​ ត្រឹម​ស្លឹក កណ្ដបស្លឹកត្នោត​ក៏បាន​ដែរ ដោយ​ដាក់​ស្លឹក​នោះ​តម្រៀប​វា​បញ្ឈរ​ជាប់ៗ​គ្នា​ឱ្យ​ចុង​ស្លឹក​ធ្លាក់​ដល់​ ក្រោម (​កុំ​ប្រើ​ស្បូវ​កណ្ដប​) យើង​អាច​ប្រើ​ប្រអប់​ឬ​កេះ​ក្រដាស់ កាត់​ជា​បន្ទះ​ផ្ទាំង​ធំ​ល្មម​ដាក់​តម្រៀប​គ្នា​ក៏​អាច​ប្រើការ​បានដែរ ក្រៅពីនេះ​យើង​ក៏​អាច ​ប្រើ​មែកឈើ​និងសំបកដួង ក៏បាន។

V.ការជ្រើសរើសពូជចង្រិត
  ​នៅប្រទេសកម្ពុជាសព្វថ្ងៃពូជចង្រិតដែលគេនិយមចិញ្ចឹម មានដូចជាៈ ពូជចង្រិតខ្មៅ ចង្រិតស ចង្រិតក្រហមនិងពូជចង្រិតដូង។
  ពីព្រោះ ការទិញពូជមកភ្ញាស់វាមានតម្លៃថោក និងប្រើរយៈពេលខ្លីឆាប់ទទួលបានផល  បើប្រៀប ធៀបជាមួយពូជដែលនាំចូលពីបរទេស។

VI.ការថែទាំ និងរយៈពេលទទួលផល
          ការថែទាំ នៅពេលដែលចង្រិតចាប់ផ្ដើមញាស់បានរយៈពេលពីរថ្ងៃដាក់​អេ​ប៉ុង​ថ្មី​​ផ្សើម​ដោយ​បាញ់​ទឹកផ្សើម​បន្ដិច​ សម្រាប់​ឱ្យ​វា​បឺត​យក​សំណើមដែល​វា​ត្រូវការ ។​​ បន្ទាប់មក ទៀតដាក់ចំណី កូនមាន់អោយស៊ីដោយកិនចំណីនោះអោយម៉ត់រឺក៏អាចលាយជា មួយកន្ទក់ម៉ត់ក៏បាន ហើយ កំរិត នៃការលាយចំណីគឺចំណីមួយគីឡូក្រាម លាយជាមួយនឹងកន្ទក់​ ២ ឬ ៣ គីឡូក្រាមក៏បាន។
          រយៈពេលទទួលផល  នៅពេលដែលចង្រិតមានអាយុបាន៤0-៤៥ថ្ងៃ យើងអាចចាប់លក់ លើទីផ្សារបាន

VII. វិធីនៃការយកពង
 ដើម្បីធានាគុណភាពនៃការយកពង ដែលយើងទុកធ្វើពូជបន្តបានល្អ ដូច្នេះនៅពេល ដែលចង្រិតមានអាយុ ៣០-៤០ថ្ងៃ យើងត្រូវបំប៉នចំណីអោយវាស៊ីគ្រប់គ្រាន់ ដើម្បីអោយ ពងរបស់វាល្អ មានថាមពលក្នុងការញាស់៕
     នៅពេលដែលចង្រិតមានអាយុបាន​ ៣៥ថ្ងៃ វាចាប់ផ្ដើមយំ ដូច្នេះទុកអោយវាយំ រយៈពេលប្រាំថ្ងៃ ទើបចាប់ផ្ដើមរៀបចំចានដាក់យកពង។
       របៀបនៃការដាក់ពងៈ ជាដំបូងត្រូវយកផេះអង្កាមលាយជាមួយទឹកអោយសើម ប្រហែល២០-៣០ភាគរយ បន្ទាប់មកច្របល់វាអោយសព្វរួចយកផេះនោះដាក់នៅក្នុងចាន ចំនួន ផេះប្រហែល ៧០-៨០ ភាគរយ នៃចាននោះហើយយើងយកចានដែលដាក់ផេះរួច នោះ ទៅដាក់ក្នុងអាងសំរាប់ អោយវាពង ដាក់ចានក្នុងរយៈពេលពី២-៣ថ្ងៃទៅតាមតំរូវការ របស់ យើង រួចហើយដកចានចេញ ច្រកថង់បា្លស្ទិក ចងមាត់អោយជិតយកពងនោះដាក់ក្នុង អាងថ្មី រយៈពេល ៨-១០ថ្ងៃក្រោយ ពង ចង្រិតនិងញាស់។ នៅពេលចង្រិតញាស់​​​​​បានអាយុ​ពីថ្ងៃ យើងចាប់ផ្ដើមអោយចំណីវាស៊ី (ចំណីកូន មាន់បុក អោយម៉ត់ លាយជាមួយកន្ទក់ម៉ត់)
        ការលាយចំណី ចំណីកូនមាន់១Kg លាយជាមួយកន្ទក់ម៉ត់ ២-៤Kg រួចហើយច្របល់ ចំណីនោះអោយសព្វចូលគ្នា បន្ទាប់មកយកចំណីដែលលាយរួចនោះទៅដាក់ក្នុងអាង ដើម្បីអោយ ចង្រិតវាស៊ី (ដាក់នៅក្នុងអាង៧-៨ កន្លែង មួយក្ដាប់ៗ)។
ចំណាំៈលក្ខណៈសំគាល់របស់ចង្រិតនៅពេលដែលចង្រិតរកពង វាចាប់ផ្ដើមយំ លក្ខណៈសំគាល់ មួយទៀត ចង្រិតយំគឺជាចង្រិតឈ្មោលហើយចង្រិតឈ្មោលមានស្លាប រួញក្រញាញ់ និងចង្រិតញី មានស្លាបស្លូតត្រង់។

3 comments:

  1. ខ្ញុំចង់រៀនពីវិធីចិញ្ចឹមចង្រិតនេះ តើខ្ញុំត្រូវធ្វើដូចម្តេច ?
    លេខទូរស័ព្ទរបស់ខ្ញុំ 012​ 625​ 520

    ReplyDelete
    Replies
    1. អ្នកអាចរៀនបាន ដោយតាមរយៈ ទៅសិក្សានៅកន្លែងរបស់ខ្ញុំផ្ទាល់
      Tel: 088 396 9996 / 070 91 91 66

      Delete
  2. ចញ្ចឹមហើយពិបាក់ក្នុងការលក់

    ReplyDelete