កសិដ្ឋានចិញ្ចឹមចង្រិត សំរេច ឆន្ទៈ
សូមជំរាបជូនបងប្អូនអស់លោក លោកស្រី ទាំងអស់ អំពីគុណប្រយោជន៍នៃការទទួលទានចង្រិត
អត្ថប្រយោជន៍នៃការទទួលទានចង្រិត (សំរាប់មនុស្ស)
តាមការស្រាវជ្រាវរបស់ជនជាតិហូឡង់កាលពីពេលថ្មីៗនេះបានអោយដឹងថា ការបិរភោគសត្វល្អិតអាចជួយអោយមនុស្សយើង មានអាយុវែង។ ដោយសារសត្វល្អិតសម្បូរទៅដោយប្រូតេអ៊ីននិងមានសារជាតិចិញ្ចឹមខ្ពស់ ជាពិសេស សំរាប់មនុស្សចាស់ និង កុមារ ។ គេបានរកឃើញថា ប្រូតេអ៊ីនដែលមាននៅក្នុងសត្វល្អិត មានបរិមាណច្រើនជាងជាតិប្រូតេអ៊ីនដែលមាននៅក្នុងសាច់។ ដោយសាររបកគំហើញថ្មីនេះបានធ្វើអោយមនុស្សចាប់ផ្តើមងាកមក បរិភោគសត្វល្អិតកាន់តែច្រើន ឡើងៗ។ នៅប្រទេសកម្ពុជាគេនិយមចូលចិត្តបរិភោគសត្វល្អិតយូរមកហើយ ជាពិសេស ពពួកសត្វចង្រិត សត្វកណ្តូប សត្វអាពីង និងសត្វកន្ទេសឡង់ ជាដើម៕
អត្ថប្រយោជន៍នៃការទិញចង្រិតអោយ មាន់ ទា តុកកែ និងត្រី
ចង្រិតជាប្រភេទសត្វល្អិតម្យ៉ាង ដែលសម្បូរទៅដោយប្រូតេអ៊ីននិងមានសារជាតិចិញ្ចឹមខ្ពស់ បើយកចង្រិតទៅអោយ មាន់ ទា តុកកែ និង ត្រីស៊ី ជួយអោយ មាន់ ទា តុកកែ និង ត្រីនោះ មាន ការលូតលាស់លឿន ធំ សុខភាពល្អ និង អាយុវែង។
0 comments:
Post a Comment